Fm9270ckc's Default Playlist, 17 Audios
0:00
0:00
  • សេវាសាធ%
    សេវាសាធ% សេវាសាធារណៈ ឃុំ-សង្កាត់
    fm9270ckc 00:59:39 567 1 Downloads 0 Comments
  • សិទ្ធិទ%
    សិទ្ធិទ% 08 08 012 សិទ្ធិទទួលបានព័ត៍មានអំពីគម្រោងអភិវឌ្ឍន៍មូយដ្ឋាន ដើម្បីលើកកម្ពស់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅកែលម្អគុណភាព និងប្រសិទ្ធភាពនៃការ ផ្តល់សេវានានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបទៅដោយ តម្លាភាព គណ-នេយ្យភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនោះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងនឹង ការអភិវឌ្ឍន៍ភូមិឃុំ ។ការចែករំលែកពត៍មានជាមួយប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ឃុំ/សង្កាត់ គឺជា កត្តាមួយដែលជម្រុញអោយការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ/សង្កាត់ទទួលបានជោគជ័យ និងអាចបញ្ចៀសបាតុភាពផ្សេងៗជាយថាហេតុ។ តាមរបាយការណ៍ស្រាវជ្រាវរបស់គណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ បានបង្ហាញថា ឃុំ/សង្កាត់ដែលក្រុមប្រឹក្សាបានអនុវត្តតាមបទដ្ឋានតម្លាភាព និងគណនេយ្យភាព បានច្រើន ជាង៥០%នោះ ការអភិវឌ្ឍ មានដំណើរទៅដោយរលូន។ ទោះបីជាយ៉ាងនេះក្តីការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋទទួលបានជោគជ័យក៍អាស្រ័យទៅលើកំរិត វប្បធម៍ របស់ស្មៀន បទពិសោធន៍របស់មេឃុំ/ចៅសង្កាត់ និងទំហំថវិកានៅក្នុងផែនការរបស់ឃុំ/សង្កាត់ផងដែរ។
    fm9270ckc 00:50:08 933 1 Downloads 0 Comments
  • តួនាទីរ%
    តួនាទីរ% តួនាទីរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់ ០១/០៨/២០១២ អភិបាលកិច្ចល្អទាំងនៅក្នុងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការកសាងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ គឺជាលក្ខខ័ណដ៏ចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។ដើម្បីពង្រឹង អភិបាលកិច្ចល្អចាំបាច់ត្រូវមានការចូលរួមការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។យន្តការនេះ អាចជួយឱ្យការឃ្លាំមើលនិងទប់ស្កាត់មន្ត្រីខិលខូចមួយចំនួន មិនឲ្យប្រព្រឹត្តអំពើពុករលួយ កាន់តែមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការជម្រុញឲ្យមន្ត្រីក្រុមប្រឹក្សាពង្រឹងសមត្ថភាព ក្នុងការកសាងផែនការអភិវឌ្ឍឃុំ/សង្កាត់ ប្រកបដោយ គណនេយ្យភាព និងតម្លាភាព។ គេសង្កេតឃើញថា បើទោះបីជាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការចូលរួមក៏ដោយ ក៏ប៉ុន្តែ ពួកគាត់មួយចំនួននៅតែមិនសូវខ្វល់ខ្វាយពីការងារ និងផែនការអភិវឌ្ឍនៅក្នុងតំបន់ ដែលគាត់រស់នៅដដែល។ នេះ ដោយសារពួកគាត់មិនទាន់បានជ្រួលជ្រាប ពីសារៈសំខាន់និងតួនាទីរបស់ខ្លួន ក្នុងការចូលរួមតាមដានរាល់ផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បីឲ្យមានអភិបាលកិច្ចល្អ។ តើ ប្រជាពលរដ្ឋត្រូវ ទំនាក់ទំនងយ៉ាងណា ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងការកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់? តើទង្វើនេះ ផ្តល់សារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមយ៉ាងណាខ្លះ?
    fm9270ckc 00:50:29 589 1 Downloads 0 Comments
  • តម្លាភា%
    តម្លាភា% 31-7-12 តម្លាភាពក្នុងការដេញថ្លៃគម្រោង បច្ចុប្បន្ននេះ រាល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាននានា នៅទូទាំងខេត្តបាត់ដំបង ត្រូវបាន គណៈកម្មធិការអភិវឌ្ឍន៍ ខេត្តធ្វើការដាក់អោយក្រុមហ៊ុនឯកជននានាដែលមានជំនាញក្នុងវិស័យនីមួយៗដេញថ្លៃជាសាធារណៈដើម្បីបង្ហាញពីតម្លាភាពនិងគណនេយ្យភាព ។ គេកត់សំគាល់ឃើញថាការអនុវត្តគម្រោងខ្លះ ត្រូវបានទទួលការសរសើរពីអាជ្ញាធរ ពីប្រជាពលរដ្ឋ មូលដ្ឋាន រីឯការអនុវត្តគម្រោងខ្លះទៀតបែរជាទទួលនូវការរិះគន់ថា មិនមានគុណភាព មានការឃុបឃិតគ្នាហើយខ្លះ លើកឡើងថាការដេញថ្លៃគម្រោងអភិវឌ្ឍន៍នេះ ប្រព្រឹត្តទៅមិនប្រក្រតីទៀតផង។ ប្រសិនបើ ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ មួយប្រព្រឹត្តទៅ មិនមានតម្លាភាពនោះ វាមិនត្រឹមតែធ្វើឱ្យ ប្រជាពលរដ្ឋអស់ជំនឿទុកចិត្តលើអាជ្ញាធរ ប៉ុណ្ណោះទេថែមទាំងធ្វើឱ្យខាត បង់នូវថវិកាជាតិ បណ្តាលអោយរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមទៀតផ។ តើលោកអ្នកយល់យ៉ាងណាដែរក្នុងរឿងនេះ? តើលោកអ្នកធ្លាប់បានចូលរួមក្និងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការលើកគម្រោងអភិវឌ្ឍន៍ភូមិ ឃុំដែរឬទេ?តើការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់លោកអ្នក មានការដេញថ្លៃដែរឬទេ?
    fm9270ckc 00:49:18 583 1 Downloads 0 Comments
  • ស្ថានភា%
    ស្ថានភា% ស្ថានភាពជម្ងឺ EV71 30 07 2012 លោក លោកស្រីអ្នកស្រីអ្នកនាងកញ្ញាជាទីមេត្រី ជំងឺចម្លែកម្យ៉ាង ដែលគ្រូពេទ្យហៅថា ជំងឺពងបែកនៅដៃជើង និងមាត់ បានបណ្ដាលឱ្យកុមារនៅប្រទេសកម្ពុជាស្លាប់ ចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩ នាក់ ដែលធ្លាក់ខ្លួនឈឺ ចាប់តាំងពីខែមេសា រហូតមកដល់ដើមខែកក្កដា ឆ្នាំ ២០១២។ បញ្ហានេះ កំពុងក្លាយជាកង្វល់ធំមួយក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ជំងឺពងបែកនៅលើដៃជើង និងមាត់ ជាជំងឺម្យ៉ាង ដែលគ្រូពេទ្យហៅតាមរោគសញ្ញារបស់ជំងឺនេះស្ដែងឡើង ដោយមានពងបែក នៅលើដៃជើង និងមាត់នោះ។ តាមការសិក្សារបស់អ្នកជំនាញបានអោយដឹងថាមិនត្រឹមតែរាជធានីភ្នំពេញទេដែល កុមារជួបនិងបញ្ហានេះ។ នាពេលថ្នីៗនេះអត្តសញ្ញាណនៃEV71ត្រូវបានគេរកឃើញនៅតាម បណ្តាខេត្តមួយចំនួនទៀតផង។ដោយឡែកនៅលើទឹកដីខេត្តបាត់ដំបងក៍មានវត្តមាននៃ Entero virus71(EV71) ដ៍គួអោយព្រួយបារម្ភនេះដែរ ជាពិសេសគឺស្រុកមួយចំនួនដែលនៅជាប់ព្រំដែនដូចជា សំពៅ លូន ភ្នំព្រឹក និង កំរៀងជាដើម។ មាតាបិតា ឬអាណាព្យាបាលរបស់កុមារតូចៗមានការព្រួយ បារម្ភពីសវត្ថិភាព សុខភាពរបស់កូនចៅ។ទន្ទឹមនឹងការព្រួយបារម្ភនេះមានជឿនូវការឃោសនា នូវអាបីយ៍ជំនឿផ្សេងៗពីមាត់មួយទៅមាត់មួយពីការបន់ស្រន់ឬក៍ការផ្តល់អោយកុមារទទួល ទានចំណីនេះ ចំណីនោះដើម្បីបង្កាឬក៍ព្យាបាលជម្ងឺនេះ។កត្តានេះធ្វើអោយមានភាពចលាចល់ នៅក្នុងសង្គម ខាត់បង់ពេលវេលា ប្រាក់កាស និងធ្វើអោយស្ថានភាពជម្ងឺកាន់តែធ្ងនធ្ងរចំពោះ កុមារ។
    fm9270ckc 00:43:49 607 1 Downloads 0 Comments
  • 07 26 2012 តួនាទ
    07 26 2012 តួនាទ 07 26 2012 តួនាទីរបស់ស្ត្រីក្នុងក្រុមប្រឹក្សាស្រុក/ ក្រុង ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើសកលលោកគឺកំពុងតែធ្វើការដោយយកចិត្តទុកដាក់ដើម្បី បង្កើនការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈនៃការរស់នៅ។ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានបង្កើនការឧបត្ថម្ភ គាំទ្រ និងផ្តល់សេវាកម្មអប់រំចំពោះស្រ្តីនៅក្នុង សហគមន៏ ពិសេសការជម្រុញតួនាទីស្រ្តីក្នុងជួរដ្ឋាភិបាល រហូត ដល់ឃុំ/សង្កាត់ ស្រុក/ក្រុង ដើម្បីផ្តល់ ឱកាសដល់ស្រ្តីបញ្ចេញសមត្ថភាពរបស់ខ្លួ នក្នុងការចូល រួម អភិវឌ្ឍន៍ប្រទេសជាតិ ។ សមាមាត្រស្ដ្រីដែលជាប់ឆ្នោតជាសមាជិក រដ្ឋសភាបានកើនឡើងពី ៥,៨៣% ក្នុងឆ្នាំ ១៩៩៣ មក ២១,១៣% ក្នុងឆ្នាំ ២០០៨ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានកើនឡើងពី ៩,៤៩% ក្នុងឆ្នាំ ២០០២ មក ១៥,១២% ក្នុងឆ្នាំ ២០០៧ សមាជិក ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ មាន ១២,៣៦% ក្នុង ឆ្នាំ ២០០៩ ហើយបច្ចុប្បន្ន ស្ដ្រី ២៩,៣៨% ជាអ្នក ដឹកនាំថ្នាក់ភូមិ ស្ដ្រី ២៤ រូប ជាអភិបាលរង រាជធានី ខេត្ដ និង ១៩៧ រូបជាអភិបាលរងស្រុក-ខណ្ឌ ។ ការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការសំរេចចិត្តនៅគ្រប់លំដាប់ថ្នាក់នៃសង្គម គឺមានន័យថាយើងបានប្រើប្រាស់ធនធានដ៏មានតំលៃ ជាពិសេសសំរាប់ដំណើរការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅ កម្ពុជាយើងព្រោះថាមានតែស្រ្តីទេដែលយល់សុខទុក្ខស្រ្តីដូចគ្នា ក៏ដូចជាស្រ្តីជាតំណាងដែលបញ្ជាក់ និងបង្ហាញពីតម្រូវការរបស់ស្ត្រីទាំងអស់ ។តើលោកអ្នកយល់យ៉ាងណាដែរ ក្នុងរឿងនេះ?តើស្ត្រីគួរចូលរួមក្នុងការបម្រើប្រជាពលរដ្ឋដែរឬទេ?
    fm9270ckc 00:58:45 806 2 Downloads 0 Comments
  • ការព្រូ%
    ការព្រូ% 25-07-2012ការព្រូយបារម្ភរបស់អ្នកដំណើរតាមយានយន្តដឹកជញ្ជូនជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ទំព័រសារព័ត៌មានជាតិតែងតែមានអត្ថបទដែលទាក់ទងនិងបញ្ហាគ្រោះថ្នា្កក់ចរាចរណ៍។ករណីទាំងអស់នោះហើយដែលបង្កអោយមានការព្រួយបារម្ភដល់អ្នក ធ្វើដំណើរដទៃទៀត។ ពិតណាស់ក្នុងការធ្វើដំណើរពីកន្លែងមួយៗទៅកន្លែងមួយ អ្នកដំណើរតែងតែគិតអំពីពាក្យថាសុវត្ថិភាព។ ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពគឺអាស្រ័យលើកត្តាបីធំៗរួមមានកត្តាអ្នកបើកបរ យានយន្តនិងផ្លូវ។ យើងសង្កេតឃើញថារថយន្តដឹកជញ្ជូនមួយចំនួនបានផ្ទុកអ្នកដំណើរលើសចំនុះដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។ មួយវិញទៀតអ្វីដែលជាការព្រួយបារម្ភរបស់អ្នកធ្វើដំណើរនោះ គឺការធ្វេសប្រហែសរបស់អ្នកបញ្ជាយានយន្ត។ អ្នកបើកបររថយន្តមួយចំនួន ដែលមានក្រុមហ៊ុនធានារ៉ាបរង បានបើកក្នុងល្បឿនលឿន ចំណែក តាក់ស៊ី និងរថយន្តនីសាន់ស៊ីឈ្នួល ក៍បានបើកដូចព្យុះ ដែលគេនិយមហៅថារថយន្តផ្តាច់ព្រលឹង។ មិនដឹងថាប៉ូលិសចរាចរបានដឹងពីបញ្ហានេះដែឬយ៉ាងណា។ នេះគឺជាការក្តីកង្វើលរបស់អ្នកធ្វើដំណើរដែលពួកគេផ្ញើជោគវាស្នាទៅលើអ្នកបើបរ។
    fm9270ckc 00:56:17 766 1 Downloads 0 Comments
  • 07 24 2012  សេវាក
    07 24 2012 សេវាក 07 24 2012 សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ វាគ្មិន (លីកាដូ) បច្ចុប្បន្ននេះ ការប្រព្រឹត្តបទល្មើស ករណីទំនាស់ផ្សេងៗបានកើតមានស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា មិនថានៅតាម ទីក្រុង ឬជនបទ នោះទេ។ បញ្ហានេះ ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គម ស៊ីវិល កំពុងយក ចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ធម្មតាបទល្មើសតែងកើតឡើងពីជនបង្កបទល្មើស និង អ្នកទទួលរងគ្រោះ។តួយ៉ាងដូចជា ក្នុងករណីជាច្រើនមានជាអាទិ៍ ការបង្ករបួសស្នាម ការរំលោភសេពសន្ទវៈ ការរំលោភដីធ្លី ជាដើម។ ក្នុងរឿងនេះ ភាគីរងគ្រោះ តែងប្តឹងទៅសមត្ថកិច្ចគ្រប់ថ្នាក់ មុននឹងឈានដល់តុលាការ។ជាទូទៅក្រោយការសម្របសម្រួល អ្នកខ្លះគិតថាខ្លួនមិនទទួលបានភាពយុត្តិធម៌សមរម្យឡើយ ។ម៉្លោះហើយ បងប្អូនតែងស្វះស្វែងរកវិធីផ្សេងៗទៀត ដូចជា អង្គការមិនមែនរដ្ឋាភិបាលអង្គការសង្គមស៊ីវិលជាដើម ដើម្បី ផ្ដល់ នូវការប្រឹក្សា យោបល់ បង្កើតឲ្យ មានសេវាផ្នែកច្បាប់ ជួយដល់ជនដែលយល់ថាជា ជនរងគ្រោះ ។ នេះម៉្យាងមកពីពួកគាត់ នៅមិន ទាន់យល់ដឹងច្បាស់ពី សេវាជំនួយផ្នែកច្បាប់នៅ ឡើយ ។ម្យ៉ាង វិញទៀត ពួកគាត់ហាក់ដូចជា មិនទាន់មានទំនុកចិត្ត ទៅលើសេវាប្រឹក្សាផ្នែកច្បាប់ ដោយខ្លាច ត្រូវចំណាយថវិការច្រើន ក្នុងការទទួល បានសេវានេះ។ តើកត្តាអ្វីខ្លះដែលជម្រុញឲ្យប្រ/ព យល់ឃើញបែបនេះ? តើសេវាផ្នែកច្បាប់នៅកម្ពុជា អាចជួយបានទៅលើបញ្ហាអ្វីខ្លះ? យើងនឹងពិភាក្សាគ្នា លើប្រធានបទ សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ជាមួយនឹងវាគ្និនជំនាញ នាពេល បន្តិចទៀតនេះ៕
    fm9270ckc 00:59:33 973 2 Downloads 0 Comments
  • 23-07-2012 ហានិភ
    23-07-2012 ហានិភ 23-07-2012 Intro ហានិភ័យចំពោះអាជីវកម្មហ្គាស់ កន្លងមកការផ្ទុកនិងទុកដាក់ហ្គាស់របស់អាជីវកម្មមួយចំនួន គ្មានបទដ្ឋានត្រឹមត្រូវ ឬពុំ មានច្បាប់អនុញ្ញាត វាជាកត្តាប្រឈមនិងហានិភ័យខ្ពស់បំផុត ចំពោះភយន្តរាយ ទាំង ឡាយ ដែលបានបំផ្លិចប៉ផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗ។ រាល់ការផ្ទុះឆេះ សុទ្ធតែបណ្ដាលឲ្យមានអគ្គិសភ័យកើតឡើង តែដោយកន្លែងខ្លះមានការ អន្តរាគមន៍បានទាន់ពេលវេលា ទើបមិនរាលដាលដល់ការខូចខាតទ្រព្យសម្បត្តិច្រើន។ ទាំងនេះ សុទ្ធតែបណ្ដាលមកពីការធ្វែសប្រហែសរបស់អ្នកលក់ និង អ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មួយចំនួន មានការ ឆកល្វែង មិនបានចុះត្រួតពិនិត្យ និង អប់រំអំពីរបៀបទុកដាក់ និង ប្រើប្រាស់ឲ្យ មានសុវត្ថិភាព។ តើក្នុងនាមលោកអ្នកជាធ្វើអាជីវកម្មហ្គាស់ មានក្ដីបារម្ភអ្វីខ្លះពីសុវត្ថិភាពផ្ទាល់ខ្លួន? តើ លោកអ្នកមានបច្ចេកទេសទុកដាក់ហ្គាស់ឲ្យបានត្រឹមត្រូវ និង មានសុវត្ថិភាពហើយ ឬនៅ? ដូច្នេះថ្ងៃនេះ កម្មវិធីពន្លឺមូលដ្ឋាន បានលើកយកប្រធានបទ ហានិភ័យចំពោះអាជីវកម្មហ្គាស់ មកធ្វើ ការពិភាក្សា!
    fm9270ckc 00:57:54 815 2 Downloads 0 Comments
  • land
    land 19-07-2012 Intro ហេតុអ្វីបានជាដីស្រែមួយចំនួនត្រូវបានចោលទំនេរ ឆ្នាំនេះ នៅខេត្តបាត់ដំបងបរិមាណទឹកភ្លៀងធ្លាក់ ហាក់មានតិចតួចណាស់ បើប្រៀប ធៀប ទៅនឹងឆ្នាំមុន។ ប្រការនេះធ្វើឲ្យប្រជាកសិករមួយចំនួនបានពន្យារពេលនូវការដាំដុះរបស់ពួកគាត់។ ស្របពេលដែលអ្នកខ្លះមានជំនឿថា ឆ្នាំរោងនឹងមានទឹកធំ។ហេតុនេះហើយ ទើបមាន ដីស្រែជាច្រើន ត្រូវបានទុកចោល។ជាងនេះទៀតបងប្អូនខ្លះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងវិញ។ ការទុកដីឲ្យនៅទំនេរដូច្នេះមិនមែនជាអ្វីដែលកសិករចង់នោះទេ។ នៅពេលដីស្រែ ឬចំការ គ្មាន ការ ដាំដុះ ដោយសារមូលហេតុណាមួយនោះ ប្រជាកសិករភាគច្រើននឹងទទួល រងការប៉ះពាល់ដល់កម្រិតជីវភាពជាក់ជាមិនខាន។ ពេលនោះបញ្ហាជាច្រើននឹងត្រូវកើតមាន រួមមានទាំងការខក ខានការសិក្សារ បស់កូន អំពើហិង្សាក្នុងគ្រួសារ និង ចំណាកស្រុកជាដើម។ តើលោកអ្នកយល់យាំងណាដែរចំពោះ ការទុកដីឲ្យនៅទំនេរនេះ?បញ្ហានេះទាក់ទិននឹង ស្ថាប័នណា ខ្លះ?តើត្រុវធ្វើម៉េចដើម្បីកាត់បន្ថយ ការទុកដីឲ្យនៅទំនេរ?
    fm9270ckc 01:00:05 682 1 Downloads 0 Comments
  • ស្រ្តី ន
    ស្រ្តី ន ណែម គឺជាអាហារមួយប្រភេទធ្វើអំពីសាច់ត្រីឆៅ។ ណែម មានគ្រឿងផ្សំជាច្រើនមុខទៀតមាន រស់ជាតិប្រៃ ជូរ ហឹរ ដែលប្រជាពលរដ្ឋខ្មែរទូទៅ និយមចូលចិត្តបរិភោគ ហើយចំណីនេះក៏មានដាក់ជូនភ្ញៀវក្នុងពិធីមង្គលការផងដែរ។កត្តានេះបានជំរុញឲ្យសិប្បកម្មណែមក្នុងខេត្តបាត់ដំបង បានធ្វើ ចរាចរណែមគ្រប់ទីកន្លែង ដូចជាតាមផ្សារ តាមដងផ្លូវជាតិនិងចំណតរថយន្តជាដើម។ សិប្បកម្មណែមបានផ្តល់ការងារយ៉ាងសំខាន់ដល់ស្រ្តីជាច្រើនបានទទួលកម្រៃពីការងារនេះ ។ ណែមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ណែមបង្កើតការងារ ដល់ស្ត្រីក្នុងសហគមន៍។ណែម រួមវិភាគទាន ក្នុងការកាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះតើណែមមានផលប៉ះពាល់បែបណាទៀតដល់សង្គម?ធ្វើយ៉ាងម៉េចដើម្បីឱ្យសិប្បកម្មណែមមាននិរន្តរភាព?
    fm9270ckc 00:56:58 542 1 Downloads 0 Comments
  • ការផ្តល%
    ការផ្តល% Wednesday, July 18, 2012 ការផ្តល់ដីសម្បទានសង្គមកិច្ច ការផ្តល់ដីសម្បទានសង្គមកិច្ចគឺគោលនយោបាយដែលរដ្ឋាភិបាលបែងចែកដីធ្លីជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបប្រទះការលំបាកឬក៍ទទួលរងនូវផលប៉ះពាល់ពីគំរោងអភិវឌ្ឍន៍ផ្សេងៗ។ជាក់ស្តែងកន្លងទៅនេះនៅក្នុងខេត្តបាត់ដំបងក៍មានការផ្ដួចផ្ដើមនូវទីតាំងដីសម្រាប់សម្បទានដីសង្គមកិច្ចចំនួន៦ ទីតាំងស្មើនឹងផ្ទៃដីចំនួន ២៣៩១០ហិតាជូនរាជរដ្ឋាភិបាលដែលដីទាំងនោះស្ថិតនៅក្នុងស្រុកមួយចំនួនដូចជា នៅតំ បន់បឹងប្រាំឃុំអំពិលប្រាំដើម ស្រុកបវេល នៅតំបន់គ្រោងអភិវឌ្ឍន៍ស្រុកភ្នំព្រឹក នៅតំបន់ព្រៃព្រាលស្រុកបាណន់ នៅតំបន់ឃុំត្រែង ស្រុករតនៈមណ្ឌល នៅតំបន់ចំណុចអណ្ដូងកន្ទួតអក្សរតេ (T) ស្រុកគាស់ក្រឡ នៅតំបន់ឆ្នាល់មាន់ស្រុកគាសក្រឡ និងស្រុកសំឡូតជាដើម។ ទោះបីជារដ្ឋាភិបាលខិតខំ បែងចែកដីធ្លីឱ្យបានត្រឹមត្រូវយ៉ាងនេះក្តី ក៏គេនៅតែ សង្កេតឃើញថាការបែងចែក ដីធ្លីនេះហាក់បីដូចជាមិនទាន់ចំទិសដៅសំរាប់ប្រជាពលក្រីក្រដែល ចង់បានដីសំរាប់ធ្វើកសិកម្ម សង់លំនៅឋាន។ រីឯប្រជាពលរដ្ឋមួយចំនួនក្រោយពីទទួលបានដីសម្បទានសង្គមកិច្ច ហើយបែរជាធ្វើចំណាកស្រុកទៅលក់កំលាំងពលកម្មនៅក្រៅប្រទេសហើយទុកដីចោលអោយទំនេរ។មួយវិញទៀតដីសម្បទានសង្គមកិច្ចខ្លះ តំបន់ដាច់ស្រយាលមិនមានហេដ្ឋារចនាសម្ព័ន គ្រាប់គ្រាន់ដូចជាផ្លូវថ្នល់ទីផ្សាសាលារៀន និងមណ្ឌល សុខភាពជាដើមដែលលំបាកដល់ការទៅមកធ្វើអាជីវកម្ម។ ចំពោះបញ្ហានេះ តើលោកអ្នកយល់យ៉ាងណាដែរ?តើធ្វើម៉េចដើម្បីឱ្យករផ្តល់ដីសម្បទានសង្គមកិច្ចមានប្រសិទ្ធិ ភាព? កម្រងសំណួរ ១.តើប្រជាពលរដ្ឋបែបណាដែរ ដែលជាអាទិភាពក្នុងការទទួលបានដីសម្បទានសង្គមកិច្ច? ២.តើពួកគាត់អាចទទួលបានសិទ្ធិស្របច្បាប់កាន់កាប់ភ្លាមៗទេក្រោពីទទួលបានដីសម្បទាន? ៣.ទីតាំងដែលរដ្ឋផ្តល់ដីសម្បទានភាគច្រើនជាទីតាំងដែលមានជម្លោះដីធ្លី តើរដ្ឋមានយន្តការយ៉ាងណាក្នុងការធានានិរន្តរភាពដល់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ច? ៤.តើមានការរៀបចំយ៉ាងដូចម្តេចដែរមុននឹងផ្តល់ដីសម្បទានដល់ប្រជាជន?(ឧទាហរណ៍ថាតំបន់នោះជាតំបន់មានមីន) ៥.តើដីសម្បទានសង្គមកិច្ចចែកចេញជាប៉ុន្មានប្រភេទដែរ? ៦.តើមានវិវាទដែរឬទេចំពោះការបែងចែកដីធ្លីនេះ? ៧.ចុះបើប្រជាពលរដ្ឋរស់នៅតំបន់នោះបានតើរដ្ឋត្រូវធ្វើដូចម្តេច? ៨.តើមានការដាក់ទោសទាន់ដែរឬទេចំពោះអ្នកបែងចែកដីធ្លីមិនមានតម្លាភាព? ៩ក្នុងករណីដែលម្ចាស់ដីសម្បទានសេដ្ឋកិច្ចបោះបង់ដីដីសម្បទានសង្គមកិច្ចនោះតើរដ្ឋរឹបអូយកវិញដែរឬទេ?
    fm9270ckc 01:00:41 948 2 Downloads 0 Comments
  • ការសម្រ%
    ការសម្រ% 07 12 2012 ការសម្រាលកូនដោយសុវត្ថិភាព<br /> <br /> លោកអ្នកនាងជាទីមេត្រី!<br /> សព្វថ្ងៃនេះ ស្រ្តីកម្ពុជាជាច្រើន បានស្វែង យល់ពី សុខភាព បន្តពូជ ការពន្យាកំណើត និងការស
    fm9270ckc 01:00:41 818 2 Downloads 0 Comments
  • ការកើនឡ%
    ការកើនឡ% ការកើនឡើងនៃគ្រោះថ្នាក់ចរាចរ 11-07-2012 លោកអ្នកនាង កញ្ញា ជាទីមេត្រី បច្ចុប្បន្ននេះ នៅក្នុងខេត្តបាត់ដំបង ទន្ទឹម និង ការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរ និង បានរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរនេះហើយ ក្ដីក៏នៅតែគេសង្កេតឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរនេះនូវតែមានការកើនឡើគួរអោយ ព្រួយបារម្ភម្មណ៍។ ជាមួយនេះដែរ ប្រ/ពបានរិះគន់ចំពោះ សមត្ថកិច្ចអ្នកអនុវត្តច្បាប់ថា៖ ធ្វើមិនបានត្រឹមត្រូវក្នុងការផាកពិន័យនេះ។ គ្រោះថ្នាក់ចរាចរ វាមានកត្តតា ជាច្រើន ពាក់ព័ន្ធ ដូច ជាកត្តាមនុស្សកត្តាយាន យន្ត កត្តាផ្លូវថ្នល់ ហើយជាមួយនិងការបើកបរគ្មានសុជីវធម៌មិនគោរពច្បាប់ មានល្បឿន លឿន បើកបរក្នុងពេល ស្រវឹង ហ៊ោកញ្ជ្រៀវ កាច់ចង្កេះ ប្រជែងប្រណាំងគ្នាជាដើម។រីឯ មធ្យោ បាយយានយន្ត ខ្លះទៀត ពុំបានបំពាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូចជាហ្រាំង- ភ្លើងហ្វា-ភ្លើងស៊ីញ៉ូ -កញ្ចក់ ឬក៏រថយន្តកែឆ្នៃ និង រថយន្តចាស់ៗដែល មិនធានាគុណភាព។ បើទោះបីជាយ៉ាងណាក៍ដោយក្នុងស្ថានភាពអនុវត្តច្បាប់ចរាចរកន្លងមកសមត្ថកិច្ចបានធ្វើការផាកពិន័យទៅលើករណី ល្មើសនឹងច្បាប់ចរាចរនេះជាហូរហែដែរ។ស្របពេលដែលមានការផាកពិន័យនេះមានប្រជាពលរដ្ឋមួយចំនួនហាក់បីដូចជាមិនពេញចិត្តចំពោះការផាក់ពិន័យនេះឡើយដោយ ពួកគាត់បាននិយាយថាសមត្ថកិច្ចផាកពិន័យបានតែអ្នកតូចតាចនិងអ្នកស្រែក្រីក្រតែប៉ុណ្ណោះ ចំពោះអ្នកធំអ្នកមានអំណាចគេហាក់ដូចជាបិទភ្នែកម្ខាងបើកភ្នែកម្នាង ករណីនេះ គេយល់ឃើញថាអាចបណ្តាលមកពីសមត្ថកិច្ចទាំងនោះខ្លាចធ្លាក់បុណ្យស័ក និងលាភ សការៈរបស់ខ្លួន។
    fm9270ckc 00:49:31 875 2 Downloads 0 Comments
  • ការអភិវ%
    ការអភិវ% បច្ចុប្បន្នប្រជាកសិករមានការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តតិចតួច ដែលសេស សល់ពីជំនាន់ ប៉ុល ពត និងមានការជួសជុលនិងកែឆ្នៃខ្លះតែប៉ុណ្ណោះ ។ រីឯតំបន់ខ្លះទៀតពុំមានប្រព័ន្ធប្រឡាយទឹកចែកចាយទឹកប្រើប្រាស់ សម្រាប់ស្រោច ស្រពលើផ្ទៃដីកសិកម្ម ដ៏ធំល្វឹងល្វើយ របស់ប្រពលរដ្ឋនោះឡើយ ដែលជាបញ្ហាធ្វើឲ្យប្រ/ព មានការព្រួយបារម្ភ យ៉ាងខ្លាំងនៅ ពេល ជួបគ្រោះរាំងស្ងួតម្ដងៗ។ ប្រព័ន្ធប្រឡាយទឹកគឺជាតម្រូវការដ៏ចាំបាច់របស់ប្រជាកសិករ សម្រាប់បង្ហូរទឹកស្រោចស្រពផលដំណាំ ទ្រទ្រង់នូវសេដ្ឋកិច្ចជាតិ ។ មានតែប្រ/ព ដែលនៅជិតប្រព័ន្ធ ធារាសាស្រ្ត ប៉ុណ្ណោះ ទេដែលមាន លទ្ធភាពប្រើប្រាស់ទឹកងាយស្រួលអាចនឹងបង្កើនផលស្រូវរដូវបានច្រើនដង ។ ក្នុងសហគមន៍ប្រើប្រាស់ទឹក គេឃើញមានការបង្កើត ជាសមាគម មានការបង់ ប្រាក់ វិភាគទាន សម្រាប់ជូសជុលថែទាំ , ផ្គត់ផ្គង់និងបែងចែកទឹក ប្រើប្រាស់ឲ្យបានសមស្រប និង ដោះស្រាយនូវវិវាទទាំងឡាយដែលធ្វើឲ្យខូចនូវផលប្រយោជន៍រួម ។ បន្តែទោះបីជាយ៉ាងណាខេត្តបាត់ដំបងជាខេត្តមួយដែលគេឲ្យឈ្មោះថាជាជង្រុកស្រូវ ដែលសម្បូណ៍ដោយទិន្នផល កសិកម្ម ប្រសើរជាងខេត្តដ៏ទៃ ក៏ពិតមែន ប៉ុន្តែប្រជាកសិករយើង នៅមិនទាន់ប្រើប្រាស់ អស់លទ្ធភាពក្នុង ការប្រមូលយកភោគផលស្រូវឲ្យបានច្រើនរដូវពីផ្ទៃដីនោះបាន ឡើយ ដោយសារតែប្រភពទឹកនិងប្រព័ន្ធធារាសាស្រ្តយើងនៅមានកំរិត ។
    fm9270ckc 00:49:28 715 2 Downloads 0 Comments
  • គ្រុនឈា%
    គ្រុនឈា% ជម្ងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាដែលជាភ្នាក់ងារចំលងមេរោគ។ ជម្ងឺនេះបានធ្វើឲ្យអ្នកជម្ងឺមានអាការៈ-គ្រុនក្តៅខ្លាំងដែលចាប់ផ្តើមឡើងភ្លាម -ឈឺក្បាលខ្លាំង -មានការឈឺចាប់ខាងក្រោយភ្នែក -ឈឺខ្លួននិងឈឺសន្លាក់ និង -ក្អូត ឬចង្អោរ ។មន្ត្រីសុខាភិបាល បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ទាំងអស់​យក​ចិត្តទុកដាក់សម្អាតផ្ទះសម្បែង​កប់វត្ថុដែលដល់​ទឹកលុបបំបាត់​ទឹកដក់ដែលអាចឲ្យ មូស ពងកូនបាន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្រសួង​សុខាភិបាល បានចាត់ ឲ្យមន្ត្រីសុខាភិបាល ដើរដាក់ថ្នាំអាប៊ែត តាមផ្ទះប្រជាពលរដ្ឋទៀតផង។ បើទោះជាមានវិធានការទប់ស្កាត់ ពីមន្ត្រី សុខាភិបាល យ៉ាងណាក៏ ដោយ ក៏គេសង្កេតឃើញថា បច្ចុប្បន្ន ស្ថានភាពទូទៅនៃ ជម្ងឺគ្រុនឈាម នេះ​នៅ​តែមានកំនើន ខ្ពស់ ប្រសិនបណ្ដែតប​ណ្ដោយអាច​នឹងបណ្ដាល​ឲ្យអ្នក​ជម្ងឺ​អាចស្លាប់ ឬខាតបង់ថវិកាយ៉ាងច្រើន។
    fm9270ckc 00:57:30 1.13 K 3 Downloads 0 Comments
  • ទិវាដាំ%
    ទិវាដាំ% សព្វថ្ងៃនេះពិភពលោកកំពុងតែមានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ព្រៃឈើ ហើយរដ្ឋាភិបាលកំពុងតែ យកចិត្រទុកដាក់លើបញ្ហានេះ ដោយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ធ្វើ ការបំផុសអោយប្រជាពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍និងផលវិបាកនៃ ការបាត់បង់ព្រៃឈើ។ជាពិសេសបានបង្កើតឲ្យមានទិវាដាំកូនឈើ ដើម្បី ដាស់តឿនប្រជាពលរដ្ឋទាំងអស់ឲ្យមានស្មារតីស្រឡាញ់និងចូលរួម ថែរក្សាការពារព្រៃឈើ។ បើទោះជាមានការទប់ស្កាត់ពីរាជរដ្ឋាភិបាល ដោយមានការដាក់ ចេញនូវច្បាប់ដាក់ទោសចំពោះអ្នកកាប់បំផ្លាញនិងជួញដូរព្រៃឈើខុស ច្បាប់ក៏ដោយ ក៏គេសង្កេតឃើញថាបញ្ហានេះនៅតែកើតមានលួចលាក់ ជារឿយៗ ដោយពួកជនទុច្ចរិតបានប្រើប្រាស់គ្រប់រូបភាពក្នុងការនាំចេញ យកទៅលក់ឲ្យឈ្មួញបន្តទៀត។ ហើយពេលខ្លះបទល្មើសទាំងនេះត្រូវ បានធ្វើអន្តារាគមន៍ដោយអាជ្ញាធរមានសមត្ថកិច្ច តែពេលខ្លះទៀតហាក់ ដូចជាគ្មានការអើពើទប់ស្កាត់ ដោយសារពួកមន្ត្រីទាំងនោះទទួលបាន លាភសក្ការ:ឬដោយសារខ្លបខ្លាចនឹងជនខិលខូចទាំងនោះដែលមានខ្នង បង្អែកធំចាំការពារពីក្រោយ។ បើសិនជាករណីកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់ទេនោះ នឹងធ្វើឲ្យប្រទេសជាតិបាត់បង់នូវធនធានដ៏មានតម្លៃ អាកាសធាតុប្រែប្រួល ធ្វើឲ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ភ្លៀង មិនទៀងទាត់និងធ្វើឲ្យផែនដីឡើងកំដៅប៉ះពាល់ធ្ងន់ធ្ងរចំពោះការរស់នៅ របស់មនុស្សសត្វ ។
    fm9270ckc 00:42:08 1.71 K 6 Downloads 0 Comments
fm9270ckc
  • fm9270ckc
  • profile viewed 2074 times
X