07 26 2012 តួនាទ
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

07 26 2012 តួនាទីរបស់ស្ត្រីក្នុងក្រុមប្រឹក្សាស្រុក/ ក្រុង
ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើសកលលោកគឺកំពុងតែធ្វើការដោយយកចិត្តទុកដាក់ដើម្បី បង្កើនការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈនៃការរស់នៅ។ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានបង្កើនការឧបត្ថម្ភ គាំទ្រ និងផ្តល់សេវាកម្មអប់រំចំពោះស្រ្តីនៅក្នុង សហគមន៏ ពិសេសការជម្រុញតួនាទីស្រ្តីក្នុងជួរដ្ឋាភិបាល រហូត ដល់ឃុំ/សង្កាត់ ស្រុក/ក្រុង ដើម្បីផ្តល់ ឱកាសដល់ស្រ្តីបញ្ចេញសមត្ថភាពរបស់ខ្លួ នក្នុងការចូល រួម អភិវឌ្ឍន៍ប្រទេសជាតិ ។
សមាមាត្រស្ដ្រីដែលជាប់ឆ្នោតជាសមាជិក រដ្ឋសភាបានកើនឡើងពី ៥,៨៣% ក្នុងឆ្នាំ ១៩៩៣ មក ២១,១៣% ក្នុងឆ្នាំ ២០០៨ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានកើនឡើងពី ៩,៤៩% ក្នុងឆ្នាំ ២០០២ មក ១៥,១២% ក្នុងឆ្នាំ ២០០៧ សមាជិក ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ មាន ១២,៣៦% ក្នុង ឆ្នាំ ២០០៩ ហើយបច្ចុប្បន្ន ស្ដ្រី ២៩,៣៨% ជាអ្នក ដឹកនាំថ្នាក់ភូមិ ស្ដ្រី ២៤ រូប ជាអភិបាលរង រាជធានី ខេត្ដ និង ១៩៧ រូបជាអភិបាលរងស្រុក-ខណ្ឌ ។
ការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការសំរេចចិត្តនៅគ្រប់លំដាប់ថ្នាក់នៃសង្គម គឺមានន័យថាយើងបានប្រើប្រាស់ធនធានដ៏មានតំលៃ ជាពិសេសសំរាប់ដំណើរការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅ កម្ពុជាយើងព្រោះថាមានតែស្រ្តីទេដែលយល់សុខទុក្ខស្រ្តីដូចគ្នា ក៏ដូចជាស្រ្តីជាតំណាងដែលបញ្ជាក់ និងបង្ហាញពីតម្រូវការរបស់ស្ត្រីទាំងអស់ ។តើលោកអ្នកយល់យ៉ាងណាដែរ
ក្នុងរឿងនេះ?តើស្ត្រីគួរចូលរួមក្នុងការបម្រើប្រជាពលរដ្ឋដែរឬទេ?

Licence : All Rights Reserved


X