23-07-2012 ហានិភ
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

23-07-2012 Intro ហានិភ័យចំពោះអាជីវកម្មហ្គាស់

កន្លងមកការផ្ទុកនិងទុកដាក់ហ្គាស់របស់អាជីវកម្មមួយចំនួន គ្មានបទដ្ឋានត្រឹមត្រូវ ឬពុំ មានច្បាប់អនុញ្ញាត វាជាកត្តាប្រឈមនិងហានិភ័យខ្ពស់បំផុត ចំពោះភយន្តរាយ ទាំង ឡាយ ដែលបានបំផ្លិចប៉ផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗ។ រាល់ការផ្ទុះឆេះ សុទ្ធតែបណ្ដាលឲ្យមានអគ្គិសភ័យកើតឡើង តែដោយកន្លែងខ្លះមានការ អន្តរាគមន៍បានទាន់ពេលវេលា ទើបមិនរាលដាលដល់ការខូចខាតទ្រព្យសម្បត្តិច្រើន។ ទាំងនេះ សុទ្ធតែបណ្ដាលមកពីការធ្វែសប្រហែសរបស់អ្នកលក់ និង អ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មួយចំនួន មានការ ឆកល្វែង មិនបានចុះត្រួតពិនិត្យ និង អប់រំអំពីរបៀបទុកដាក់ និង ប្រើប្រាស់ឲ្យ មានសុវត្ថិភាព។
តើក្នុងនាមលោកអ្នកជាធ្វើអាជីវកម្មហ្គាស់ មានក្ដីបារម្ភអ្វីខ្លះពីសុវត្ថិភាពផ្ទាល់ខ្លួន? តើ លោកអ្នកមានបច្ចេកទេសទុកដាក់ហ្គាស់ឲ្យបានត្រឹមត្រូវ និង មានសុវត្ថិភាពហើយ ឬនៅ?
ដូច្នេះថ្ងៃនេះ កម្មវិធីពន្លឺមូលដ្ឋាន បានលើកយកប្រធានបទ ហានិភ័យចំពោះអាជីវកម្មហ្គាស់ មកធ្វើ ការពិភាក្សា!

Licence : All Rights Reserved


X