សិទ្ធិទ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

08 08 012 សិទ្ធិទទួលបានព័ត៍មានអំពីគម្រោងអភិវឌ្ឍន៍មូយដ្ឋាន
ដើម្បីលើកកម្ពស់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅកែលម្អគុណភាព និងប្រសិទ្ធភាពនៃការ ផ្តល់សេវានានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបទៅដោយ តម្លាភាព គណ-នេយ្យភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនោះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងនឹង ការអភិវឌ្ឍន៍ភូមិឃុំ ។ការចែករំលែកពត៍មានជាមួយប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ឃុំ/សង្កាត់ គឺជា កត្តាមួយដែលជម្រុញអោយការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ/សង្កាត់ទទួលបានជោគជ័យ និងអាចបញ្ចៀសបាតុភាពផ្សេងៗជាយថាហេតុ។
តាមរបាយការណ៍ស្រាវជ្រាវរបស់គណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ
ថ្នាក់ក្រោមជាតិ បានបង្ហាញថា ឃុំ/សង្កាត់ដែលក្រុមប្រឹក្សាបានអនុវត្តតាមបទដ្ឋានតម្លាភាព និងគណនេយ្យភាព បានច្រើន ជាង៥០%នោះ ការអភិវឌ្ឍ មានដំណើរទៅដោយរលូន។
ទោះបីជាយ៉ាងនេះក្តីការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋទទួលបានជោគជ័យក៍អាស្រ័យទៅលើកំរិត
វប្បធម៍ របស់ស្មៀន បទពិសោធន៍របស់មេឃុំ/ចៅសង្កាត់ និងទំហំថវិកានៅក្នុងផែនការរបស់ឃុំ/សង្កាត់ផងដែរ។

Licence : All Rights Reserved


X