ការកើនឡ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.
Tags: ckcfm_92.70

ការកើនឡើងនៃគ្រោះថ្នាក់ចរាចរ
11-07-2012

លោកអ្នកនាង កញ្ញា ជាទីមេត្រី បច្ចុប្បន្ននេះ នៅក្នុងខេត្តបាត់ដំបង ទន្ទឹម និង ការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរ និង បានរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរនេះហើយ ក្ដីក៏នៅតែគេសង្កេតឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរនេះនូវតែមានការកើនឡើគួរអោយ ព្រួយបារម្ភម្មណ៍។ ជាមួយនេះដែរ ប្រ/ពបានរិះគន់ចំពោះ សមត្ថកិច្ចអ្នកអនុវត្តច្បាប់ថា៖ ធ្វើមិនបានត្រឹមត្រូវក្នុងការផាកពិន័យនេះ។

គ្រោះថ្នាក់ចរាចរ វាមានកត្តតា ជាច្រើន ពាក់ព័ន្ធ ដូច ជាកត្តាមនុស្សកត្តាយាន យន្ត កត្តាផ្លូវថ្នល់ ហើយជាមួយនិងការបើកបរគ្មានសុជីវធម៌មិនគោរពច្បាប់ មានល្បឿន លឿន បើកបរក្នុងពេល ស្រវឹង ហ៊ោកញ្ជ្រៀវ កាច់ចង្កេះ ប្រជែងប្រណាំងគ្នាជាដើម។រីឯ មធ្យោ បាយយានយន្ត ខ្លះទៀត ពុំបានបំពាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូចជាហ្រាំង- ភ្លើងហ្វា-ភ្លើងស៊ីញ៉ូ -កញ្ចក់ ឬក៏រថយន្តកែឆ្នៃ និង រថយន្តចាស់ៗដែល មិនធានាគុណភាព។ បើទោះបីជាយ៉ាងណាក៍ដោយក្នុងស្ថានភាពអនុវត្តច្បាប់ចរាចរកន្លងមកសមត្ថកិច្ចបានធ្វើការផាកពិន័យទៅលើករណី ល្មើសនឹងច្បាប់ចរាចរនេះជាហូរហែដែរ។ស្របពេលដែលមានការផាកពិន័យនេះមានប្រជាពលរដ្ឋមួយចំនួនហាក់បីដូចជាមិនពេញចិត្តចំពោះការផាក់ពិន័យនេះឡើយដោយ ពួកគាត់បាននិយាយថាសមត្ថកិច្ចផាកពិន័យបានតែអ្នកតូចតាចនិងអ្នកស្រែក្រីក្រតែប៉ុណ្ណោះ ចំពោះអ្នកធំអ្នកមានអំណាចគេហាក់ដូចជាបិទភ្នែកម្ខាងបើកភ្នែកម្នាង ករណីនេះ គេយល់ឃើញថាអាចបណ្តាលមកពីសមត្ថកិច្ចទាំងនោះខ្លាចធ្លាក់បុណ្យស័ក និងលាភ សការៈរបស់ខ្លួន។

Licence : All Rights Reserved


X