ការផ្ដល%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.
Tags: fm92.70youth

07 13 2012 ការផ្ដល់អាហារូបករណ៍ដល់សិស្សត្រៀមចូលរៀនថ្នាក់មហាវិទ្យាល័យ

មិត្តអ្នកស្ដាប់ជាទីមេត្រី ជារៀងរាល់ឆ្នាំនៅតាមសកលវិទ្យាល័យទូទាំងប្រទេស ក៏ដូចជា នៅក្នុងខេត្តបាត់ដំបង តែងតែផ្ដល់អាហារូបករណ៍ដល់ សិស្សានុសិស្ស ដែលត្រៀមចូលថ្នាក់មហា វិទ្យាល័យ ក្នុងបំណងផ្ដល់លទ្ធភាព ដល់ពួកគេអាចសិក្សា បានខ្ពស់។ ប៉ុន្តែអ្វីដែលជា បញ្ហាចោទសម្រាប់ ពួកគេទាំងនោះគឺ លទ្ធភាពក្នុងការ ចំណាយ ទៅលើការស្នាក់នៅ ការហូបចុក និង សំភារៈសិក្សាផ្សេងៗ ដែលជាហេតុធ្វើឲ្យ ពួកគេ មិនអាចបន្តការសិក្សា ឫសិក្សាមិនបានចប់ចុងចប់ដើម។ ដូច្នេះការផ្ដល់អាហារូប ករណ៍ តែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ចង់ដឹងថា តើសកលវិទ្យាល័យ ក្នុងខេត្ត បាត់ដំបង បានផ្ដល់លទ្ធភាពបែបណាខ្លះ ក្នុងការជួយ ផ្ដល់ អាហារូបករណ៍ ដល់សិស្សានុសិស្ស អាចបន្តថ្នាក់មហាវិទ្យាល័យ? តើការផ្ដល់អាហារូបករណ៍នោះ មានលក្ខណៈបែបណាដែរ? ការផ្ដល់អាហារូបករណ៍នេះ អាចមាននិរន្តភាព ចំពោះការ សិក្សារបស់សិស្សនិស្សិត រហូតអាចបញ្ចប់ថ្នាក់ ថ្នាក់មហាវិទ្យាល័យបានឫទេ?

ចង់ទទួលបានព័តមានទាំងអស់នេះ សូមចូលរួមជាមួយសម្លេងយុវវ័យ ដែល ពិភាក្សាទៅលើប្រធានបទការផ្ដល់អាហារូបករណ៍ដល់សិស្សត្រៀមចូលរៀនថ្នាក់មហាវិទ្យាល័យ។

Licence : All Rights Reserved


X